សេចក្តីថ្លែងព័ត៌មាន អ្នកសារព័ត៌មាន លោកលោកស្រី!ជាដំបូងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក/លោកស្រី អ្នកសារព័ត៌មានដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អ្នកកាសែតយើងទាំងអស់បានទទួលព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចប្រជុំនានាក្នុងសន្និសីទសារព័ត៌មានរួចហើយ ដោយឡែកព័ត៌មានលម្អិតនៃកិច្ចប្រជុំនីមួយៗ ក៏មាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលទាំង ១១ ដែរ។ ដូចនេះ ខ្ញុំនឹងផ្ដោតទៅលើបញ្ហាលេចធ្លោតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ ខ្ញុំនឹងបើកវេទិកាសម្រាប់សំណួរចម្លើយ។ អ្វីដែលកម្ពុជាបានធ្វើការប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសយើង ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកលលោក ក៏ដូចជាលទ្ធភាពនិងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន អាចអញ្ជើញនិងទទួលថ្នាក់ដឹកនាំកំពូលៗ មកពីបណ្ដាប្រទេសនិងស្ថាប័នអន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័តនិងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០០ ស្ដីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបី ក្នុងនោះមានឯកសារបីដែលខ្ញុំចង់រំលេចគឺ៖ (១) សេចក្ដីថ្លែងការណ៍ស្ដីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ាន លើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ (២) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីខួបទី ៥៥ នៃអាស៊ាន និង (៣) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពី “របៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ 2025”។ ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយនិងប្រកបដោយន័យស្ថាបនាលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើងនិងសាកលលោក … Continue reading សេចក្តីថ្លែងព័ត៌មាន និងសំនួរចំឡើយ នៃសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី ៤០ និងទី ៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed